Real Madrid ចាប់អារម្មណ៍ទិញយក Son ពីក្រុម Spurs

ក្រុមអធិរាជស Real Madrid បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Son Heung-min របស់ក្រុម Spurs ហើយ ក្រោយពីពួកគេត្រូវការប្រយុទ្ធម្នាក់ទៀតដើម្បីមកសាគួសម្រាប់ Karim Benzema ។

Son វ័យ២៩ឆ្នាំលេងបានល្អណាស់ឱ្យក្រុម Spurs កាលពីរដូវកាលមុននេះ ហើយបានជាប់ជា Top Scorer នៅលីគកំពូលអង់គ្លេស Premier League ថែមទៀតផង ដោយរកបាន២៣គ្រាប់ស្មើជាមួយ Salah ដែរ។ ដោយសារតែលេងល្អយ៉ាងនេះហើយ ទើបបានជាពេលនេះ ក្រុម Real Madrid ចាប់អារម្មណ៍លើគេហើយ។ ការចង់បានកីឡាករកូរ៉េខាងត្បូងនេះ ក៏ព្រោះតែរដូវកាលដោះដូរកីឡាករនេះ ក្រុមរបស់លោក Carlo Ancelotti នឹងលក់ប្រយុទ្ធច្រើននាក់ចេញ ដូច្នេះត្រូវការអ្នកថ្មីចូល។

Gareth Bale និង Isco សុទ្ធតែបានចាកចេញពីក្រុមហើយ ស្របពេល Marco Asensio វិញក៏ទំនងជានឹងត្រូវចេញថែមទៀត ក្រោយពីរូបគេមាននាទីលេងតិចពេក។ ក្រុម Real Madrid ក៏មានចំណូលច្រើនសម្រាប់ចំណាយវិញផងដែរ ដូច្នេះបើសិនជាចង់បានប្រយុទ្ធណាម្នាក់ ពួកគេអាចចរចានិងចំណាយប្រាក់ទិញបាន មិនពិបាកនោះទេ៕

ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT