Carlos Tevez ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកបាល់ទាត់ហើយ

អតីតខ្សែប្រយុទ្ធ Carlos Tevez បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹកក្រុមបាល់ទាត់ហើយ ក្រោយពីប្រកាសចូលនិវត្តន៍កាលពីពេលកន្លងទៅនេះ។

Tevez បានប្រកាសពីការចូលនិវត្ដន៍របស់ខ្លួននៅត្រឹមវ័យ៣៨ឆ្នាំ ក្រោយពីរូបគេបានទៅលេងនៅស្រុកកំណើតជាមួយក្រុម Boca Juniors និងបដិសេធការស្នើទៅលេងនៅអាមេរិក។ ក្រោយពីនោះមក ក៏ស្រាប់តែមានដំណឹងមកថាអតីតកីឡាករ Manchester United រូបនេះបានទៅដឹកនាំក្រុមបាល់ទាត់ទៅហើយគឺ Rosario Central ដែលលេងនៅក្របខណ្ឌ Argentine Premier League។ រូបគេទទួលបានកុងត្រាដឹកនាំក្រុមនេះ១ឆ្នាំប៉ុណ្ណោះអាសន្នសិន បើដឹកនាំក្រុមបានល្អនឹងទទួលបានកុងត្រាបន្ថែមទៀត។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនខាងលើនេះធ្លាប់លេងនៅក្លឹបជាច្រើនដូចជា West Ham , Man Utd , Man City ជាដើមនៅក្របខណ្ឌ English Premier League។ លេងនៅអង់គ្លេសនេះដែរ Tevez បង្ហាញខ្លួនសរុបទាំងអស់បាន២០២ប្រកួត និងរកគ្រាប់បាល់បាន៨៤គ្រាប់ផងដែរ។ បើសរុបប្រកួតទាំងអស់ក្នុងអាជីពវិញ រូបគេលេងបាន៦០៧ប្រកួតឯណោះ និងរកគ្រាប់បាល់បាន២៣៧គ្រាប់៕ ប្រភព ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT