Ronaldo ចេញថ្លៃខូចខាតទាំងអស់ ដែលបង្កឡើងដោយឡាន Bugatti Veryron របស់ខ្លួន

ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមុខដោះស្រាយរឿងឡានរបស់ខ្លួនបុករបងផ្ទះគេនោះហើយ ដោយរូបគេនឹងចេញថ្លៃខូចខាតទាំងអស់តែម្ដង។

កាលពី២ថ្ងៃមុន បុគ្គលិករបស់ Cristiano Ronaldo បានបើកឡាន Bugatti Veyron តម្លៃជាង២លានដុល្លារទៅបុកជញ្ជាំងផ្ទះរបស់គេនៅតំបន់Mallorca កន្លែងដែល Ronaldo កំពុងសម្រាកលំហែកាយ។ មិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ដោយខូចខាតតែឡាន និងរបងផ្ទះប៉ុណ្ណោះ។ របាយការណ៍ពីខាងប៉ូលិសក៏មិនទាន់បានបញ្ជាក់ច្បាស់ពីមូលហេតុដែលបុគ្គលិករូបនោះជិះឡានទៅមុខរបងផ្ទះគេនោះដែរ។

យ៉ាងណាមិញ នៅពេលនេះ ភាគីដែលបង្កបានចេញមុខមកដោះស្រាយហើយ។ ដោយ Ronaldo នឹងជួសជុលរបងផ្ទះឱ្យគេវិញ ហើយប្រសិនបើម្ចាស់ផ្ទះត្រូវការសងជំងឺចិត្ត រូបគេនឹងចេញឱ្យថែមទៀត។ ដោយនេះសបញ្ជាក់ឱ្យឃើញថា Ronaldo ជាអ្នករ៉ាប់រងការចំណាយទាំងអស់៕ ប្រភព ៖​marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT