Mane ប្រាប់មូលហេតុចាកចេញពីក្រុម Liverpool

ខ្សែប្រយុទ្ធ Sadio Mane បានបង្ហាញខ្លួនជាផ្លូវការហើយជាមួយក្រុម Bayern Munich ក្រោយពីពិនិត្យសុខភាពជោគជ័យ និងចុះហត្ថលេខាលើកុងត្រា៣ឆ្នាំតម្លៃខ្លួន៣៥លានផោន។

ក្រុម Bayern Munich ត្រូវបានក្រុម Liverpool ច្រានចោលសំណើរ២លើក មុនពេលទទួលយកសំណើរទី៣នៅក្នុងតម្លៃខ្លួន៣៥លានផោននេះ។ ការព្រមលក់កីឡាករសេណេហ្គាល់នេះដែរ ក៏ព្រោះតែក្រុមរបស់លោក Jurgen Klopp ទិញបានកីឡាករថ្មីមកជំនួសផងដែរ គឺខ្សែប្រយុទ្ធDarwin Núñez ពីក្រុម Benfica ក្នុងតម្លៃដល់ទៅ៨៥លានផោនឯណោះ។

ការសម្រេចមកលេងនៅបារាំងនេះដែរ សាមីខ្លួន Mane បាននិយាយថា៖ “ខ្ញុំសម្រេចជ្រើស Bayern Munich ព្រោះពួកគេធ្វើឱ្យខ្ញុំចាប់អារម្មណ៍ណាស់។ ខ្ញុំបាននិយាយជាមួយភ្នាក់ងាររបស់ខ្ញុំ និងគម្រោងដ៏ល្អសម្រាប់ខ្ញុំ។ Bayern ជាក្លឹបដ៏ត្រឹមត្រូវ ហើយវាជាពេលវេលាល្អសម្រាប់ខ្ញុំដើម្បីមកលេងនៅទីនេះ។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់។ ខ្ញុំមិនមានការស្ទាក់ស្ទើរឡើយនៅពេលក្រុម Bayern Munich ទាក់ទងមក”៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT