កាលពីម្សិលមិញនេះ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិមួយក្រោមឈ្មោះថា « AYA Bank Tour 2018 » ដែលជាការជួបគ្នារវាងក្រុមតារាបាល់ទាត់លីគមីយ៉ាន់ម៉ា ប្រកួតទល់នឹងក្រុមបាល់ទាត់ Leed United (ក្របខ័ណ្ឌលំដាប់ទីពីរ បន្ទាប់ពី Premier League) ដែលជាលទ្ធផលគឺក្រុមមីយ៉ាន់ម៉ា All Star យកឈ្នះ ២ ទល់នឹង ១ ។
ក្រុមម្ចាស់ផ្ទះ ដឹកនាំដោយគ្រូបង្វឹកលោក U ngwe Tun មានឱកាសរកគ្រាប់នាំមុខ ដោយកីឡាករ Joseph Mpande តែតាមស្មើវិញដោយប្រធានក្រុម Leed United កីឡាករ Saiz Alonso នៅក្នុងវគ្គទីមួយនៃកាប្រកួត ។ លុះចូលដល់វគ្គទីពីរ ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមមីយ៉ាន់ម៉ា បន្ថែមបាន១គ្រាប់ទៀត កើតចេញពីការទាត់បាល់ពិន័យ Penalty នោះគឺកីឡាករ Christopher រក្សាលទ្ធផល ២-១ រហូតដល់ចប់ការប្រកួត ។
គួរបញ្ជាក់ថា ក្រោយចប់ប្រកួតនេះ ក្រុម Leed United នឹងត្រូវមានភារកិច្ចសំខាន់មួយទៀត ដោយនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខ ៕