ប្រធានក្លឹបPSG ៖យើងមិនដែលនិយាយហៅ Zidane មកដឹកនាំក្រុមទេ

លោក Nasser Al-Khelaifi ប្រធានក្លឹប PSG បានបញ្ជាក់ច្បាស់ថាក្រុមការងាររបស់លោកមិនបានទាក់ទងទៅលោក Zidane នៅឡើយទេក្នុងការមកដឹកនាំក្រុមនៅរដូវកាលថ្មីខាងមុខ។

ក្លឹប PSG បានដកលោក Mauricio Pochettino ចេញពីតំណែងអ្នកចាត់ការក្រុមហើយក្រោយពីចប់រដូវកាលកន្លងទៅនេះ។ ដោយមានប្រភពជាច្រើនបានចុះផ្សាយថាក្រុមអ្នកមានបារាំងនេះចង់បានលោក Zidane មកដឹកនាំក្រុមបន្ដ ប៉ុន្ដែត្រូវបានអតីតអ្នកចាត់ការក្រុម Real Madrid បដិសេធ។ Zidane ទំនងជាចាំកៅអីដឹកនាំក្រុមជម្រើសជាតិបារាំងច្រើនជាង។

ទាក់ទងទៅនឹងរឿងខាងលើនេះដែរ ពេលនេះត្រូវបានប្រធានក្លឹបលោក Nasser Al-Khelaifi ចេញមុខមកបញ្ជាក់ច្បាស់ហើយ។ លោកអះអាងថារហូតមកដល់ពេលនេះ ក្រុមការងារនៅមិនទាន់បាននិយាយជាមួយ Zidane បន្ដិចនៅឡើយទេ។ ប្រាកដណាស់ Zidane ជាគ្រូបង្វឹកវ័យក្មេងនិងមានសមត្ថភាពម្នាក់ មានក្លឹបចង់បានច្រើន ហើយជម្រើសជាតិបារាំងក៏ដូចគ្នា។ តែដូចបានប្រាប់មុននេះ ក្រុម PSG នៅមិនទាន់បានទាក់ទងលោកនៅឡើយទេ។

តែអ្វីដែលច្បាស់នោះគឺលោក Nasser Al-Khelaifi និយាយថាក្រុមការងារកំពុងតែចរចាជាមួយលោក Galtier គ្រូបង្វឹករបស់ក្រុម Nice ពិតមែន។ លោក Galtier នេះបានដឹកនាំក្រុម Lille លើកពាន Ligue1 កាលពីឆ្នាំ២០២១ ហើយបន្ទាប់មកលោកដឹកនាំ Nice រដូវកាលមុនបានលេខ៥ថែមទៀត៕​ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT