Sterling និង Silva អាចនឹងត្រូវ Man City លក់ចេញនៅរដូវកាលនេះ

ខ្សែប្រយុទ្ធ Raheem Sterling និង Bernardo Silva ទំនងជាត្រូវក្រុម Manchester City លក់ចេញនៅរដូវកាលនេះហើយ ក្រោយពីមានក្លឹបជាច្រើនបានបង្ហាញការចង់បាន។

Sterling ស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លឹបស្រាប់ទៅហើយ។ ដោយមានក្លឹបនៅអង់គ្លេស និងអេស្ប៉ាញច្រើនចង់បានរូបគេទៅលេង។ ដោយអនាគតរបស់កីឡាករអង់គ្លេសរូបនេះអាចនឹងដឹងនៅពេល២សប្ដាហ៍ទៀត ពោលគឺមុនពេល Pre Season ចាប់ផ្ដើម។ ដោយរូបគេចង់ទៅលេង Pre Season ជាមួយក្លឹបថ្មីតែម្ដង។

ដោយឡែកសម្រាប់ Silva វិញនៅពេលនេះ FC Barcelona កំពុងចង់បាន។ ក្លឹបអ្នកមានបុណ្យចង់យកកីឡាករព័រទុយហ្គាល់នេះទៅជំនួស De Jong ដែលអាចនឹងចាកចេញពី Camp Nou ទៅលេងនៅ Manchester United នារដូវកាលថ្មីខាងមុខ។ មួយវិញទៀត ការចង់លក់ខ្សែបម្រើរូបនេះ ក៏ព្រោះតែសាមីខ្លួនផ្ទាល់បានបង្ហើបពីការចង់ចាកចេញពីអង់គ្លេសផងដែរ៕ ប្រភព ៖​​  dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT