PLC ដាក់ឆន្ទៈនឹងអភិវឌ្ឍក្រុម ឲ្យកើនសមត្ថភាពដល់អាចលេងពានពាក់កណ្តាលអាជីព

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ PLC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

PLC ជាក្រុម​ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ហើយគិតមកទល់បច្ចុប្បន្នមានសមាជិកសរុបចំនួន ២៧ នាក់។ ក្រុមមាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ ក៏ត្រូវបានតំណាងក្រុមលើកឡើងយ៉ាងដូច្នោះថា៖

បាល់ទាត់ជាវិស័យមួយ ដែលកំពុងមានសន្ទុះ ហើយការដែលអាចក្លាយជាកីឡាករអាជីព ក្រៅតែពីជួយឲ្យយើងមានសុខភាពល្អ  បង្កើតទំនាក់ទំនងសង្គម ទៀតសោតក៏ជួយឲ្យជីវភាពគ្រួសារមានភាពធូរធារថែមទៀតផង និងជាពិសេសបានចូលរួមចំណែកជួយដល់សង្គមជាតិផងដែរ។

ចំពោះឆន្ទៈពេលទៅមុខ យើងចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាក្រុមដែលល្អបំផុតមួយ ក្នុងចំណោមអ្នកអន់ ហើយវិវត្តទៅមុខទៀតក្នុងចំណោមអ្នកល្អ រហូតឆ្ពោះទៅកម្រិតពាក់កណ្តាលអាជីព និងលក្ខណៈអាជីពនាពេលអនាគត។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបានទទួលបានការឧបត្ថមនូវឈុតកីឡាដល់ក្រុមយើងខ្ញុំ យើងសូមថ្លែងអំណរគុណក៎ដូចជាអរគុណដល់ក្រុមហ៊ុន 2MBET និងជូនពរឲ្យមានអ្នកគាំទ្រកាន់តែច្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT