Burnley តែងតាំងលោក Kompany ជាគ្រូបង្វឹករដូវកាលថ្មីនេះ

ក្រុម Burnley បានប្រកាសតែងតាំងលោក Vincent Kompany អតីតកីឡាកររបស់ក្រុម Manchester City មកធ្វើជាគ្រូបង្វឹកនៅរដូវកាលថ្មីខាងមុខនេះហើយ។

Kompany ទើបតែចាកចេញពីក្រុម Man City កាលពី៣ឆ្នាំមុនទេ ដោយរូបគេបានទៅដឹកនាំក្រុមAnderlecht ។ ក្រោយពីឃើញដឹកនាំក្រុមបានយ៉ាងល្អកាលពីរដូវកាលមុន ទើបពេលនេះក្រុម Burnley ហៅគេមកដឹកនាំក្រុមនៅរដូវកាលថ្មីខាងមុខ។ ខណៈដែលក្លឹបនេះ នៅរដូវកាលថ្មី នឹងត្រូវលេងនៅលីគលំដាប់ទី២ Championship ក្រោយពីធ្លាក់ចេញពី Premier League នៅរដូវកាលមុន។

និយាយពីគ្រូថ្មី Kompany វិញធ្លាប់បានចំណាយពេល១១ឆ្នាំនៅក្រុម Manchester City ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៩។ ក្នុងនោះដែរ លោកបានជួយក្លឹបមួយនេះឈ្នះពានរង្វាន់សរុប១១ពានផងដែរ ដោយបង្ហាញខ្លួនបាន៣៦០ប្រកួត៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT