Rudiger ៖ Barcelona ទាក់ទងមកដែរ តែខ្លួនរើសយកតែ Real Madrid ប៉ុណ្ណោះ

Antonio Rudiger បានបង្ហាញខ្លួនជាផ្លូវការជាមួយក្រុម Real Madrid ហើយ ក្រោយពីសម្រេចផ្ទេរពីក្រុមតោខៀវ Cheslea ដោយ Free Transfer ។

ក្នុងឱកាសបង្ហាញខ្លួនជាលើកដំបូងនេះដែរ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ថា៖ “មានការទាក់ទងពីខាង Barcelona មកដែរ ប៉ុន្តែខ្ញុំបានប្រាប់ទៅភ្នាក់ងាររបស់ខ្ញុំថាមានតែ Real Madrid មួយប៉ុណ្ណោះដែលខ្ញុំចង់ទៅ។ ខ្ញុំបាននិយាយជាមួយ Ancelotti កាលពីខែមេសាកន្លងទៅ ហើយខ្ញុំគិតថាវាជាពេលវេលាសំខាន់ណាស់។ ខ្ញុំបានសម្រេចចិត្តភ្លាមៗនៅពេលនោះថាខ្ញុំនឹងមកលេងនៅ Real Madrid ក្រោមការដឹកនាំរបស់គាត់”។

Rudiger វ័យ២៩ឆ្នាំលេងនៅក្រុមតោខៀវ Chelsea បាន៥ឆ្នាំមុនពេលផុតកុងត្រា និងមិនព្រមបន្ដកុងត្រាថ្មី។ រយៈពេល៥ឆ្នាំនេះ រូបគេបង្ហាញខ្លួនបាន១៣៣ប្រកួត និងជួយក្រុមឈ្នះពានរង្វាន់ UEFA Champions League ម្ដង Super Cup ម្ដង FIFA Club World Cup ម្ដង Europa League ម្ដងនិង FA Cup ម្ដង។ មកលេងនៅ Real Madrid នេះ រូបគេទទួលបានកុងត្រាដល់៤ឆ្នាំផងដែរ៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT