Inter Milan កំពុងចរចាយក Lukaku និង Dybala មករួមក្រុម

លោក Giuseppe Marotta ដែលជា CEO របស់ក្លឹប Inter Milan បានបញ្ជាក់ថាក្រុមការងាររបស់លោកកំពុងចរចាយកខ្សែប្រយុទ្ធ២រូបគឺ Lukaku និង Dybala មករួមក្រុមនៅរដូវកាលនេះ។

ដោយសារតែត្រៀមរដូវកាលថ្មី និងលេងពានរង្វាន់ UEFA Champions League ផងនោះ ទើបបានជាក្រុម Inter Milan សម្លឹងមើលខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងក្រុម។ ដោយក្នុងនោះ ពួកគេចង់បានអតីតកីឡាកររបស់ខ្លួន Lukaku ត្រលប់មកវិញ ក្រោយពីលក់ឱ្យក្រុម Chelsea ក្នុងតម្លៃខ្លួនជិត១០០លានផោន។ មួយវិញទៀត ក្រុមមួយនេះក៏ចង់បាន Dybala មករបស់ក្រុម Juventus ផងដែរ។

លោក Giuseppe Marotta ដែលជា CEO របស់ក្លឹប Inter Milan បាននិយាយថា៖ “Lukaku និង Dybala ជាគោលដៅរបស់យើង។ យើងត្រូវការពិនិត្យមើលការចំណាយផងដែរ។ យើងកំពុងនិយាយជាមួយកីឡាករទាំងពីរនាក់នេះ ហើយយើងនឹងសប្បាយចិត្តប្រសិនបើអាចចុះកុងត្រាយកពួកគេបាន។ ប្រសិនបើយើងមិនអាចទេ នោះយើងនឹងរកខ្សែប្រយុទ្ធដទៃទៀតដែលស្ថិតក្នុងការគម្រោងចំណាយរបស់យើង”៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT