ធ្ងន់ហើយ បុគ្គលិក Ronaldo បើកឡាន Bugatti Veyron បុកជញ្ជាំងខ្ទេចខាងមុខ

បុគ្គលិកធ្វើការឱ្យ Cristiano Ronaldo បានបើកឡាន Bugatti Veyron តម្លៃជាង២លានដុល្លារ ទៅបុកជញ្ជាំងផ្ទះឡើងខ្ទេចផ្នែកខាងមុខឡាន។

Ronaldo បច្ចុប្បន្នកំពុងសម្រាកលំហែកាយជាមួយក្រុមគ្រួសាររបស់គេនៅអេស្ប៉ាញ ហើយអំឡុងពេលនោះរូបគេក៏បានប្រាប់ឱ្យបុគ្គលិកយកឡានសំណព្វចិត្ត Bugatti Veyron របស់ខ្លួនមកផងដែរ។ ការយកឡានមកតាមនេះ ក៏ព្រោះតែកីឡាករលេងនៅក្រុម Manchester United នេះ ត្រូវសម្រាកច្រើនថ្ងៃ ដូច្នេះចង់បានឡានដើម្បីជិះលំហែ។ តែអកុសល បុគ្គលិកនោះបានបើកជ្រុលទៅមុខជញ្ជាំងផ្ទះ ធ្វើឱ្យខូចខាតឡានខាងមុខទៅហើយ។

តាមប្រភពបញ្ជាក់ថាបុគ្គលិកដែលបើកឡាននោះមិនរងរបួសធ្ងន់អ្វីនោះទេ តែក៏មិនទាន់អាចបញ្ជាក់ថាមកពីមូលហេតុអ្វីដែលបណ្ដាលឱ្យរូបគេបើកឡានទៅមុខជញ្ជាំងបែបនេះដែរ៕  ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT