Ryan Giggs លាឈប់ពីតំណែងគ្រូបង្វឹកជម្រើសជាតិវែល

លោក Ryan Giggs បានសម្រេចចិត្តលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិវែលហើយ ក្រោយពីលោកមានរឿងអាស្រូវច្រើនជាមួយមិត្តស្រី។

Giggs ត្រូវបានចាប់ខ្លួនតាំងពីចុងឆ្នាំ២០២០ ក្រោយពីបានធ្វើបាបមិត្តស្រីរបស់ខ្លួន។ ដោយសារតែបញ្ហានោះ លោកមិនអាចដឹកនាំក្រុមវែលបានទេ ហើយលោក Robert Page ដែលជាគ្រូជំនួយនោះបានចូលខ្លួនមកដឹកនាំរហូតមកដល់បច្ចុប្បន្ន។ ដោយសារតែឃើញលោក Page ធ្វើបានល្អនេះហើយ ទើបពេលនេះលោក Giggs សម្រេចចិត្តលាឈប់ពីតំណែងអ្នកចាត់ការក្រុមជម្រើសជាតិវែលតែម្ដង។

រំលឹកក្រោមការដឹកនាំរបស់លោក Page ក្រុមជម្រើសជាតិវែលបានឱកាសឡើងទៅលេង FIFA World Cup 2022 ខាងមុខទៅហើយ ក្រោយពីលេងPlay Off ឈ្នះក្រុមជម្រើសជាតិអ៊ុយក្រែន។ នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសដ៏តូចមួយនេះផងដែរ៕​​ ប្រភព ៖​ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT