Zidane បង្ហើបគម្រោងចូលដឹកនាំក្លឹបបាល់ទាត់វិញឆាប់ៗនេះ

លោក Zidane បានបញ្ជាក់ថាលោកមិនទាន់បោះបង់អាជីពដឹកនាំក្រុមនោះទេ ដោយគ្រាន់តែសម្រាកបន្ដិចហើយនឹងវិលត្រលប់ទៅឈរបញ្ជាកូនក្រុមវិញក្នុងពេលឆាប់ៗខាងមុខ។

PSG បានទាក់ទងលោក Zidane ដើម្បីទៅដឹកនាំក្រុមនៅរដូវកាលថ្មីខាងមុខនេះ ប៉ុន្តែត្រូវបានលោកបដិសេធទៅហើយ។ ការមិនទៅដឹកនាំក្រុមអ្នកមាននៅបារាំងនេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនដាក់ចម្ងល់ថាតើលោក លែងចង់ដឹកនាំក្រុមទៀតឬយ៉ាងណា ព្រោះបានដឹកនាំក្លឹបលំដាប់ PSG គឺជារឿងល្អ និងមានឱកាសបង្វឹកកីឡាករល្បីៗ ជាច្រើនដូចជា Lionel Messi និង Mbappe ជាដើម។

ឆ្លើយឆ្លងនឹងសំនួរនេះ អតីតគ្រូបង្វឹកដឹកនាំ Real Madrid ឈ្នះពាន UEFA Champions League ៣សម័យកាលជាប់គ្នាបាននិយាយថា៖ “ខ្ញុំនៅចង់បន្ដអាជីពដឹកនាំក្រុមទៀតដដែលទេ ខ្ញុំនៅមានអារម្មណ៍នៅឡើយ។ បាល់ទាត់ជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំទើបតែអាយុ៥០ឆ្នាំ ខ្ញុំសប្បាយចិត្ត នោះជារឿងសំខាន់បំផុត”៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT