PSG ត្រូវបង់ ៨,៥លានផោនទៅ Nice បើចង់បានលោក Galtier មកដឹកនាំក្រុម

ក្លឹប PSG ត្រូវចំណាយប្រាក់៨,៥លានផោនទៅឱ្យក្រុម Nice ប្រសិនបើពួកគេចង់យកលោក Christophe Galtier មកដឹកនាំក្រុមនៅរដូវកាលថ្មីនេះ។

Galtier បានក្លាយជាបេក្ខភាពឈានមុខគេមកដឹកនាំក្រុម PSG បន្ដ ក្រោយពីលោក Zidane មិនចាប់អារម្មណ៍ក្នុងការមកដឹកនាំក្រុមយក្សបារាំងនេះទេ។ តែអ្វីដែលក្រុមអ្នកមានបារាំងកំពុងស្ទាក់ស្ទើរនោះ គឺពួកគេត្រូវចំណាយដល់ទៅ៨,៥លានផោនឯណោះទៅឱ្យក្រុម Nice ក្នុងការផ្ដាច់កុងត្រារបស់លោក Galtier ទើបអាចចុះកុងត្រាលោកបាន។ ការចង់បានបុរសរូបនេះមកដឹកនាំក្រុម ក៏ព្រោះតែលោកមានកំណត់ត្រាល្អណាស់ដឹកនាំ Nice បានលេខ៥នៅរដូវកាលមុន ហើយដឹកនាំ Lille ឈ្នះពានទៀតកាលពីរដូវកាលកន្លងទៅមួយទៀត។

យ៉ាងណា ក្រុម PSG ចង់ចំណាយតែ៤លានផោនទេទៅឱ្យក្រុម Nice ព្រោះនេះជាបញ្ចប់ប្រាក់ដែលក្លឹបអាចចំណាយទៅលើការផ្ដាច់កុងត្រាអ្នកចាត់ការវ័យ៥៥ឆ្នាំនេះបាន។ ការចរចានៅបន្ដនៅឡើយ ស្របពេលខាងក្លឹប Nice ក៏មិនចង់បាត់បង់អ្នកចាត់ការល្អរបស់ខ្លួនដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT