នៅក្នុងបេសកកម្ម FIFA Day កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមជម្រើសជាតិរបស់ប្រទេសក្នុងតំបន់អាស៊ាន ចំនួន ២ បានអញ្ជើញក្រុមជម្រើសជាតិនៃប្រទេសខ្លាំងៗ ដែលមានចំណាត់ថ្នាក់ FIFA ក្រោម ១០០ មកលេង នោះគឺ ថៃ និង មីយ៉ាន់ម៉ា ។
ជាលទ្ធផល ថៃ បានយកឈ្នះ ក្រុម Trinidad & Tobago ( លេខរៀង ៩០ ) ក្នុងលទ្ធផល ១-០ រីឯ មីយ៉ាន់ម៉ា រងបរាជ័យ ០-៣ ទល់នឹង Bolivia (លេខរៀង ៥៨) ។
សូមរំលឹកថា គ្រាដែលពានរង្វាន់ AFF Suzuki Cup 2018 ខិតជិតនឹងចូលមកដល់ហើយនោះ ប្រទេសដែលជាសមាជិករបស់ AFF ទាំងអស់ កំពុងតែមមាញឹកក្នុងការហ្វឹកហាត់ និងប្រកួតមិត្តភាព ដើម្បីបង្កើនការត្រៀមខ្លួនមុនចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ ៕