Barcelona ចង់បាន Silva ពី Man City ទៅរួមក្រុម បើ De Jong ចេញទៅ

ក្រុម FC Barcelona កំពុងពិចារណាចុះកុងត្រាយកខ្សែបម្រើ Bernardo Silva មករួមក្រុមនៅរដូវកាលនេះ ប្រសិនបើពួកគេអាចលក់ Frankie de Jong ទៅក្រុម Manchester United បាន។

Barcelona បានដាក់លក់កីឡាករវ័យក្មេង De Jong ហើយក្រុមបិសាចក្រហម Manchester United ជាអ្នកចង់បានកីឡាករហុល្លង់នេះជាងគេ ព្រោះលោក Erik ten Hag ធ្លាប់ធ្វើការជាមួយគ្នាកាលពីនៅក្រុម Ajax ជាមួយគ្នា។ ដោយតម្លៃខ្លួនរបស់គេដែលក្រុមអ្នកមានបុណ្យចង់លក់នោះគឺប្រមាណជា៦០លានផោនឯណោះ។ ដោយសារតែខ្ពស់បែបនេះហើយ ទើបការចរចាមិនទាន់ត្រូវគ្នានៅឡើយទេ។

ទន្ទឹមគ្នានេះដែរ ដើម្បីជាការរៀបកីឡាករបម្រុងទុក ក្រុម Barcelona បានមើលឃើញ Silva របស់ក្រុម Man City ជាងគេ។ កីឡាករព័រទុយហ្គាល់នេះ បានដើរតួជាកីឡាករសំខាន់ក្នុងក្រុមកន្លងមក ហើយលោក Pep ក៏ផ្ដល់ទំនុកចិត្តដល់គេច្រើនដែរ។ តែសាមីខ្លួន បែរជាបង្ហើបថាខ្លួនចង់ចាកចេញពី City ទៅវិញ ព្រោះរូបគេចង់បានបទពិសោធថ្មីសម្រាប់រដូវកាលក្រោយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT