មានដំណឹងថា PSG ចង់បាន Vinicius ព្រមឱ្យ៣៤លានផោនក្នុង១ឆ្នាំ

ក្លឹប PSG កំពុងចូលខ្លួនចរចាជាមួយខ្សែប្រយុទ្ធ Vinicius Junior មិនឱ្យបន្ដកុងត្រាថ្មីជាមួយក្រុម Real Madrid នោះទេ ពោលគឺពួកគេចង់នាំយករូបគេទៅលេងនៅបារាំងវិញ។

Vinicius Junior ក្លាយជាកីឡាករគួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីរូបគេរកគ្រាប់បាល់បានច្រើនឱ្យក្រុម Real Madrid ជាពិសេសរកបាន១គ្រាប់ចុងក្រោយនៅពានរង្វាន់ UEFA Champions League។ ក្រុមអធិរាជស កំពុងដំណើរការបន្ដកុងត្រាថ្មីហើយ ព្រោះខ្លាចមានក្លឹបដទៃចូលខ្លួនមកប្រជែងយកកីឡាករវ័យក្មេងរូបនេះ។ ខណៈដែលបច្ចុប្បន្នមាន PSG មួយដែលចេញមុខលេចធ្លោជាងគេ ព្រោះចង់នាំយកគេទៅលេង Ligue1 និងជាបេក្ខភាពជំនួស Neymar ។

ប្រភពមួយចំនួនបានអះអាងទៀតថា PSG សន្យាផ្ដល់តម្លៃពលកម្មដល់កីឡាករប្រេស៊ីលខាងលើដល់ទៅ៣៤លានផោនឯណោះក្នុង១ឆ្នាំ ប្រសិនបើគេមិនព្រមបន្ដកុងត្រាថ្មីនៅ Real Madrid និងចូលរួមជាមួយក្លឹបនៅបារាំង។ តែយ៉ាងណា ការបញ្ចុះបញ្ចូលនោះទំនងជាមិនជោគជ័យឡើយ ព្រោះ Vinicius Junior នៅស្រលាញ់ Real និងចង់បន្ដលេងនៅអេស្ប៉ាញទៀត៕​​  ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT