Sterling ជាគោលដៅទី១ដែលក្រុម Chelsea ចង់បានរដូវកាលណេះ

ខ្សែប្រយុទ្ធ Raheem Sterling គឺជាគោលដៅទីមួយសម្រាប់ក្រុមតោខៀវ Chelsea ដែលត្រូវនាំចូលនៅរដូវកាលថ្មីខាងមុខនេះ។

ក្រុមតោខៀវ Chelsea នៅមិនទាន់បាននាំចូលកីឡាករណាល្អម្នាក់នៅឡើយទេនារដូវកាលដោះដូរកីឡាករនេះ។ ដោយពួកគេបានដាក់គោលដៅយកខ្សែប្រយុទ្ធ Sterling មករួមក្រុមឱ្យបានពី Manchester City ។ ខណៈដែលតម្លៃខ្លួនរបស់គេវិញ ខាងក្រុមរបស់លោក Pep នៅមិនទាន់បានដាក់នៅឡើយទេ ស្របពេលកុងត្រារបស់កីឡាករអង់គ្លេសនេះនៅត្រឹម១២ខែទៀតប៉ុណ្ណោះ។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំខាងលើកាលពីរដូវកាលមុន រកបាន១៣គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន៣០លើក និងបានជួយក្រុម Man City លើកពានរង្វាន់ Premier League ជាលើកទី៤ផងដែរ។ យ៉ាងណាមិញ រូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Pep ទេសម្រាប់រដូវកាលខាងមុខ ដូច្នេះហើយទើបបានជាក្លឹបមិនបន្ដកុងត្រាបន្ថែមឱ្យទៀត៕

ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT