Di Maria ថា​ម្នាក់​នេះ​ល្អ​ជាង​គេ ក្នុង​ចំណោម Zlatan/Ronaldo/Rooney និង Messi

Angel di Maria ធ្លាប់​ហែល​កាត់​អស់​ហើយ​នៅ​ការ​លេង​ជាមួយ​កំពូល​កីឡាករ​ជា​ច្រើន មិន​ថា​តែ​នៅ​កម្រិត​ក្លឹប​និង​អាជីព។ បុរស​វ័យ ៣៤ ឆ្នាំ កន្លង​ទៅ ទើប​ប្រកាស​ចាកចេញ​ពី​ក្លឹប Paris Saint-Germain តែ​មិន​ទាន់​បង្ហើប​នៅ​ឡើយ ថា​នឹង​ផ្ទេរ​ទៅ​ទ្រនំ​ថ្មី​ណា​មួយ។

ងាក​ទៅ​អាជីព​នៅ​ក្លឹប ដូច​កាល​នៅ Real Madrid, Man Utd, PSG និង​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន Di Maria ធ្លាប់​បាន​រួម​ជើង​នឹង Cristiano Ronaldo, Wayne Rooney, Zlatan Ibrahimovic, Neymar Jr និង Lionel Messi ជា​ដើម។ ក្នុង​ចំណោម​អ្នក​ទាំង​អស់​នោះ Di Maria ចុច​ឈ្មោះ តារា​ឆ្នើម​អាហ្សង់ទីន​ជា​កីឡាករ​ល្អ​បំផុត។

ប្រាប់ TyC Sports កីឡាករ​ខាង​លើ​ថា៖ “ខ្ញុំ​ធ្លាប់​ប្រើប្រាស់​ពួក​គេ​ក្នុង​ហ្គេម​លើ​ម៉ាស៊ីន PlayStation ហើយ​អត់​ធ្លាប់​ស្រមៃ​ទេ ថា​អាច​លេង​រួម​គ្នា ដល់​ឥឡូវ​អាច​មាន​ឱកាស វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត”។

លោក​បន្ត៖ “យ៉ាង​ណា​ Messi ល្អ​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ហើយ Cristiano ប្រៀប​ដូច​ជា​បិសាច ខណៈ Neymar គេ​រីករាយ​នឹង​ការ​លេង​បាល់ទាត់ កីឡាករ​ប្រេស៊ីល​លេង​បាល់​មើល​ទៅ សប្បាយ​រីករាយ​ណាស់ ស្រប​ពេល Zlatan លើ​ទីលាន គេ​ប្រៀប​ដូច​ជា​តួ​ចិត្ត​អាក្រក់ តែ​ការ​ពិត​គេ​ជា​បុរស​ដ៏​ល្អ​ម្នាក់ ចុងក្រោយ គឺ Rooney គេ​ជា​មនុស្ស​ស្ងៀមស្ងាត់ តែ​រឹងមាំ​ខ្លាំង​ណាស់”៕

ប្រភព៖ TyC Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT