មិន​ចង់​ក៏​ត្រូវ​តែ​ចេញ Barcelona ត្រៀម​ផ្តាច់​កុងត្រា​កីឡាករ ២ រូប​នេះ​ចោល

ដើម្បី​បញ្ចៀស​ការ​ចំណាយ លើស​ចំណូល ឬ​ល្មើស​ច្បាប់​ហិរញ្ញវត្ថុ FFP ក្លឹប Barcelona គឺ​ត្រូវ​តែ​បន្ត​លក់​ចេញ​កីឡាករ ឬ​ចាំ​បាច់​ត្រូវ​ផ្តាច់​កុងត្រា​របស់​ពួក​គេ បើ​ទោះ​បី​កីឡាករ​មិន​ចង់​ចាកចេញ​ពី Camp Nou ក៏​ដោយ។

តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា ក្លឹប​អ្នក​មាន​បុណ្យ កំពុង​រិះរក​មធ្យោបាយ​ដក​ចេញ​កីឡាករ​ជា​ច្រើន ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន Samuel Umtiti និង Neto ផង​ដែរ។ សម្រាប់​ខ្សែ​ការពារ​បារាំង ជា​ការ​ពិត មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ផែនការណ៍​ដឹកនាំ​របស់​លោក Xavi Hernandez នោះ​ទេ ដូច​គ្នា​នឹង Neto ពេល​ចុង​ក្រោយ ចាញ់​ប្រៀប​ដៃ​ទី​ពីរ Inaki Pena ដូច្នេះ​ការ​ចាកចេញ​គឺ​ជា​រឿង​ចាំ​បាច់​ ដែល​ក្លឹប​ត្រូវ​តែ​ធ្វើ។

ប្រសិន​ការ​ចរចា​ផ្តល់​ទៅ​ក្លឹប​ថ្មី មិន​អាច​សម្រេច​ទៅ​បាន នោះ​ផ្លូវ​ចុង​ក្រោយ ក្លឹប​មាន​តែ​ការ​ផ្តាច់​កុងត្រា​ប៉ុណ្ណោះ​ឯង។ Neto លឺ​ថា Lazio ចង់​បាន តែ​ភាគី​ក្លឹប​អ៊ីតាលី​អត់​ចង់​ចំណាយ​លុយ​ទេ ពោល​លុះត្រា Barca ព្រលែង​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ទើប​ពួក​គេ​ព្រម​ទទួល​យក។ ស្រប​ពេល​ដែល Umtiti គេ​ចង់​បន្ត​កុងត្រា​ថ្មី ទោះ​បាន​តម្លៃ​ពលកម្ម​ទាប តែ​ខាង​សំណាក់​ក្លឹប​ហាក់​មិន​យល់​ស្រប៕

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT