Eriksen ​មិន​ចង់​មក​លេង​នៅ Man Utd ​ទេ​

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ Cristian Eriksen ​មិន​មាន​បំណង​មក​ទៅ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ឡើយ ដោយ​ចង់​លេង​នៅ​ក្លឹប​ក្នុង​ទីក្រុង​ឡុង​វិញ។

​Eriksen ​កំពុង​ស្ថិត​ក្នុង Free Transfer ​ដោយ​មិន​ទាន់​មាន​ក្លឹប​លេង​នៅ​ឡើយ​ទេ។ ​ដោយ​ក្នុង​នោះ Man Utd ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជាង​គេ ​តែ​ក៏​មិន​ទាន់​បាន​ចរចា​អ្វី​ខ្លាំង​ដែរ។ ក្រៅ​ពី​ក្រុម​របស់​លោក Erik Ten Hag ​ទៅ ​ក៏​នៅ​មាន​ក្រុម Spurs ​និង Brentford ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​នេះ​ដូច​គ្នា។

​មាន​ការ​អះអាង​ជា​ច្រើន​បញ្ជាក់​ថា Eriksen ​ចង់​លេង​នៅ​ក្លឹប​ក្នុង​ទីក្រុង​ឡុង​ច្រើន​ជាង​។ ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម Man Utd ​ហាក់​មិន​អាច​អន្ទង់​ចិត្ត​គេ​បាន​ឡើយ។ មួយ​វិញ​ទៀត ​ប្រសិន​បើ​គេ​ទៅ​លេង​ឱ្យ​ក្រុម Spurs ​នោះ​រដូវ​កាល​ក្រោយ​នឹង​មាន​ឱកាស​លេង​នៅ UEFA Champions League មិន​ខាន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT