Real Madrid មានបំណងចង់ទិញ Haaland នៅពេលគេលេងនៅ City បាន២ឆ្នាំ

ក្រុម Real Madrid មានបំណងចង់ទិញខ្សែប្រយុទ្ធ Earling Haaland ពីក្រុម Manchester City នៅពេលគេលេងនៅអង់គ្លេសបាន២ឆ្នាំ។

Haaland ទើបតែចូលរួមជាមួយក្រុមរបស់លោក Pep នារដូវកាលដោះដូរកីឡាករនេះទេ ក្រោយពីគេផ្ទេរពីក្រុម Dortmund មកក្នុងតម្លៃខ្លួន៥១លានផោន។ តែយ៉ាងណា ក្រុម Real Madrid នៅអេស្ប៉ាញឯណោះក៏កំពុងសម្លឹងមើលកីឡាករន័រវែសនេះដែរ។ ខ្សែប្រយុទ្ធកណ្ដាលនេះ គឺល្មមតែម្ដងនៅ២ឆ្នាំទៀត ដែល Karim Benzema អាចនឹងដើរចេញពី Real Madrid ហើយ។

ដោយគម្រោងនេះដែរ ក្រុមអធិរាជសហាក់មិនប្រញាប់អ្វីនោះទេ។ Benzema នៅលេងល្អនិងជួយក្រុមបានច្រើនដដែល ដូច្នេះការស្វែងរកខ្សែប្រយុទ្ធកណ្ដាលអាចពន្យាដល់ឆ្នាំក្រោយបាន។ មួយវិញទៀត Haaland ក៏ទំនងជាអាចធ្លាក់តម្លៃផ្ដាច់កុងត្រាបន្ដិចដែរ នៅពេលគេចំណាយពេលលេង២ឆ្នាំហើយនោះ៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT