គ្រូបង្វឹក កម្ពុជា និង សិង្ហបុរី បង្ហាញចំណាប់អារម្មណ៍រៀងខ្លួន មុនប្រឈមមុខដាក់គ្នា ថ្ងៃស្អែកនេះ

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨នេះ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍រៀងខ្លួន ជុំវិញការប្រកួតរវាងក្រុមទាំងពីរនៅថ្ងៃស្អែក ដែលជាប្រកួតមិត្តភាពអន្តរជាតិ ។

 ់

ផ្តើមចេញពីក្រុមជម្រើសជាតិសិង្ហបុរី គ្រូបង្វឹក លោក Fandi Ahmad បាននិយាយថា៖ « កម្ពុជា គឺជាក្រុមមួយដែលខ្លាំងនៅក្នុងទឹកដី ព្រោះពួកគេមានអ្នកគាំទ្រច្រើន ពេលប្រកួតម្តងៗ ធ្វើឱ្យកីឡាករមានទឹកចិត្តខ្ពស់ក្នុងការប្រកួត ​ហើយមួយវិញទៀត កម្ពុជា មានកីឡាករដែលមានគុណភាពល្អច្រើនក្នុងក្រុម ដូចនេះការប្រកួតនៅថ្ងៃស្អែក នឹងតានតឹងសម្រាប់ក្រុមទាំងពីរ » ។

រីចំណែកឯគ្រូបង្វឹកកម្ពុជាវិញ លោក Félix Agustín González Dalmás បានលើកឡើងថា៖ «​ មិនមានការប្រែប្រួលអ្វីទេសម្រាប់ការប្រកួតស្អែកនេះ តែអ្វីដែលសំខាន់គឺផ្តល់ឱកាសឱ្យកីឡាករយើងបង្ហាញខ្លួនលើទីលានឱ្យបានច្រើន » ។ លោកគ្រូក៏បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ គឺលោក កំពុងតែរៀបចំប្រព័ន្ធលេងថ្មីមួយសម្រាប់ជម្រើសជាតិកម្ពុជា ដូចនេះវាគឺជារឿងសំខាន់ ជាងលទ្ធផល ដែលយើងទទួលបានក្នុង ២ប្រកួតដំបូងនេះ ។

គួរបញ្ជាក់ថា កម្ពុជា នឹងត្រូវជួបជាមួយសិង្ហបុរី នៅថ្ងៃស្អែក ទី ១៦ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ដោយមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ៕

  • គ្រូបង្វឹក កម្ពុជា និង សិង្ហបុរី បង្ហាញចំណាប់អារម្មណ៍រៀងខ្លួន មុនប្រឈមមុខដាក់គ្នា ថ្ងៃស្អែកនេះ