Man City ចង់បានខ្សែការពារម្នាក់ទៀតតម្លៃខ្លួន៥០លានផោន

ក្រុម Manchester City កំពុងបើកការចរចាទិញយកខ្សែការពារ Marc Cucurella ពីក្រុម Brighton មករួមក្រុមទៀតហើយក្នុងតម្លៃខ្លួនប្រមាណ៥០លានផោន។

អតីតកីឡាករ Barcelona ខាងលើចង់ចូលរួមជាមួយក្រុមរបស់លោក Pep ដែរហើយ តែនៅមានការចរចាតម្លៃខ្លួនបន្ថែមទៀតសិន ព្រោះ៥០លានផោនហាក់ដូចជាច្រើនសម្រាប់ចំណាយលើរូបគេ។ តែដោយសារមានក្លឹបច្រើនដែរចង់បានដូចជា Chelsea ជាដើមនោះ ទើបបានជាក្រុម Brighton ចង់បានដល់ទៅ៥០លានផោនបែបនេះ។

Cucurella នៅជាថ្នាលយុវជនរបស់ក្រុម Barcelona អំឡុងពេលលោក Pep នៅកាន់ក្លឹបនេះដែរ។ មុនមកលេងនៅ Brighton នេះ កីឡាករវ័យ២៣ឆ្នាំក៏បានចំណាយពេល២ឆ្នាំនៅក្លឹប Getafe ៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT