CTS Sports ចុះទៅដល់ទឹកដីខេត្តពោធិ៍សាត់ ប្រគល់ឈុតជូនក្រុមរតនាគារ FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ រតនាគារ FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

រតនាគារ FC ជាក្រុមដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៨ រួចមានសមាជិកសរុបចំនួន ១១០ នាក់ ដោយបែងចែកជាឈុត U13, U15, U18, ឈុតមហាជន និងហ្វូតសាល។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទឹកដីនៃខេត្តពោធិ៍សាត់ មានតំណាងក្រុម គឺយុវជន ផន ផលនរៈ បានលើកឡើងយ៉ាងដូច្នោះថា៖

សម្រាប់ខ្ញុំជាយុវជនមួយរូប ចង់អោយមានការលុបបំបាត់ការរើសអើងជនពិការភាព ហើយចំពោះគោលដៅក្រុម គឺព្យាយាមជំរុញឲ្យយុវជនទាំងអស់ងាកមកខិតខំរៀនសូត្រ ឆ្លៀតពេលទំនេរពីការសិក្សា មកលេងកីឡា ដើម្បីមិត្តភាពនិងសុខភាពល្អ រួចជៀសឆ្ងាយពីគ្រឿងញៀន ដូចគ្នាពេលទៅមុខពួកយើងក៏នឹងជំរុញ ក៏ដូចជាបណ្តុះទឹកចិត្តក្មេងៗ ឲ្យចេះលេងកីឡា និងស្រលាញ់វិស័យបាល់ទាត់។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម ឯកសណ្ធានកីឡាដល់ក្រុមបាល់ទាត់រតនាគារ FC ព្រមទាំងស្បែកជើងសម្រាប់រូបខ្ញុំផ្ទាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT