Bale ត្រូវបាន Real Madrid ចាត់ចូលជា Legend របស់ក្លឹបដែរ

ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានក្លឹប Real Madrid ចាត់ចូលជា Legend របស់ក្លឹបម្នាក់ផងដែរ ក្រោយពីរូបគេបានអស់កុងត្រានៅក្លឹបនិងចាកចេញនាចប់រដូវកាលនេះដូច Marcelo ។

បើទោះជាប៉ុន្មានរដូវកាលនេះ Bale មានបញ្ហាច្រើនទាំងនៅក្លឹបនិងអ្នកគាំទ្រយ៉ាងណាក្ដី ប៉ុន្តែការជួយរបស់គេកន្លងមក ក៏មិនអាចមើលរំលងបានដែរ។ ជាក់ស្ដែងក្រោយពីចាកចេញពីក្លឹបទៅ ក្លឹប Real Madrid បានចាត់តាំងរូបគេជា Legend របស់ក្លឹបម្នាក់ផងដែរ។ បើតាមវិបសាយរបស់ក្លឹប បានកត់សម្គាល់គ្រាប់បាល់របស់គេនៅឆ្នាំ២០១៨ ក្នុងការប្រកួតទល់ក្រុម Liverpool ថាជាគ្រាប់បាល់ល្អបំផុតនៅក្លឹប។

បច្ចុប្បន្ននេះ Bale នៅមិនទាន់រកក្លឹបថ្មីលេងបាននៅឡើយទេ។ តែក៏មានក្លឹបជាច្រើនកំពុងទាក់ទងចង់បានគេទៅចូលរួមជាមួយផងដែរ។ ដំបូងឡើយ Bale ចង់ចូលនិវត្តន៍ពីបាល់ទាត់តែម្ដងដែរ ប៉ុន្តែក្រោយពីជម្រើសជាតិវែលបានទៅលេងនៅ World Cup 2022 នាចុងឆ្នាំ ទើបធ្វើឱ្យខ្សែប្រយុទ្ធរូបនេះចង់ជួយជម្រើសជាតិទៀត ដូច្នេះត្រូវរកក្លឹបណាមួយដើម្បីលេងបន្ដ៕ ប្រភព ៖ dialymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT