|Arsenal ទិញបាន Fabio Vieira ពី Porto ក្នុងតម្លៃ៣៤លានផោន

ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Fabio Viera ពីក្រុម Porto ហើយក្នុងតម្លៃដល់ទៅ៣៤លានផោនឯណោះ។

Vieira វ័យ២២ឆ្នាំ បានបង្ហាញទម្រង់លេងល្អណាស់ក្នុងលីគព័រទុយហ្គាល់ ដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានដល់ទៅ១៤គ្រាប់ឯណោះ។ ខ្សែបម្រើរូបនេះក៏រកបាន៦គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន២៧ប្រកួតកន្លងទៅ។ កីឡាករសញ្ជាតិព័រទុយហ្គាល់នៅមិនទាន់បានឱកាសចូលលេងឈុតធំនៅជម្រើសជាតិនៅឡើយទេ ដោយបច្ចុប្បន្ននេះលេងនៅ U21 នៅឡើយ។

Vieira បានក្លាយជាកីឡាករទី៣ផងដែរសម្រាប់ក្រុម Arsenal នាំចូលនៅរដូវកាលនេះ។ បន្ទាប់ពីក្រុមរបស់លោក Mikel Arteta នាំចូលអ្នកចាំទីអាមេរិក Matt Turner និងខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Marquinhos ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT