Spurs ចុះកុងត្រាយកកីឡាករ Brighton ម្នាក់តម្លៃ២៥លានផោន

ក្រុម Spurs បានចុះកុងត្រាយកកីឡាករ Yves Bissouma ពីក្រុម Brighton មករួមក្រុមក្នុងតម្លៃខ្លួន២៥លានផោន ជាមួយកុងត្រារហូតដល់ទៅ៤ឆ្នាំឯណោះ។

ខ្សែបម្រើខាងលើក្លាយជាកីឡាករទី៣ហើយដែលក្រុម Spurs ចុះកុងត្រាយកនៅរដូវកាលនេះ បន្ទាប់ពីអ្នកចាំទី Fraser Forster និងខ្សែបម្រើស្លាប Ivan Perisic ។ Bissouma នេះដែរ តែងតែបង្ហាញខ្លួនជាប់ជានិច្ចឱ្យក្រុម Brighton ពោលគឺរូបគេលេងបាន១២៤ប្រកួតមកហើយ តាំងពីចូលរួមជាមួយក្រុមនេះនៅឆ្នាំ២០១៨មក។

Bissouma បានបញ្ជាក់ថារូបគេពេញចិត្តជាមួយក្រុម Brighton ខ្លាំងណាស់ហើយនឹងមិនចាកចេញទៅណាទេ ប្រសិនបើក្លឹបចង់បានគេមិនអាចលេង UEFA Champions League បាន។ យ៉ាងណានៅរដូវកាលក្រោយ Spurs មានកៅអីលេងពាន UCL នេះហើយ ដូច្នេះវាមិនស្ទាក់ស្ទើរទេសម្រាប់ Bissouma ក្នុងការចូលរួម៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT