ទៀត គឹមហេង ប្រធានក្រុម U18 បាទី ពុំហ៊ានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការឡើងទៅគ្រងពានការប្រកួតហ៊ុនសែនខាប់ថ្នាក់ខេត្តឆ្នាំ២០១៨ ប៉ុន្តែប្រលយថាប៉ះក្រុមណាក៏បាន។
គឹមហេង ថាគ្រូបង្វឹករបស់ខ្លួនបានត្រៀមរួចរាល់សម្រាប់ការប្រកួត។ ពួកគេបានសម្រួចគុណភាពបញ្ចប់ទីបានល្អជាងមុន។
សាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំនឹងប៉ះខេត្តកោះកុង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែឧសភាវេលាម៉ោង៦ល្ងាច ខណៈ គិរីវង់សុខសែនជ័យ ត្រូវជួបខេត្តកំពតមុន នាម៉ោង៣រសៀល។
ក្រុមដែលឈ្នះ នឹងឡើងទៅប៉ះគ្នាដណ្តើមយកជើងឯកពានរង្វាន់ថ្នាក់ខេត្តលើកដំបូងក្នុងប្រវត្តិសាស្ត្រពាននេះ។
https://www.facebook.com/officialcncc2016/videos/455371891567334/UzpfSTU4MTYwMzQ0NTM2Mjg0ODo4MDIyMjA3MDk5Njc3ODY/