ក្រុម Dragon Black នៅឯខេត្តកំពត ក៏ទទួលបានឈុតឧបត្ថម្ភពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Dragon Black។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Dragon Black ជាក្រុមដែលទើបបង្កើតឡើងបាន ៧ ខែ រួចមានសមាជិកសរុបចំនួន ២២ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទឹកដីនៃខេត្តកំពត មានតំណាងក្រុម គឺយុវជន ប៊ន សុីមាន បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំមានសារខ្លះៗដើម្បីចែករំលែកដល់យុវជន គឺចង់ឲ្យពួកគាត់ចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា ទី ១) គឺយើងអាចទទួលបានសុខភាពល្អ និងទី ២) អាចបង្កើតមិត្តភាព ក៏ដូចជា ជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមមិនទទួលស្គាល់”។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំបាទ និងក្រុមកីឡាករបាល់ទាត់ទាំងអស់គ្នា សូមថ្លែងអំណរអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់នូវឈុតសម្លៀកបំពាក់កីឡា ដល់ក្រុមរបស់ខ្ញុំ រួចក៏សូមជូនពរឲ្យ 2MBET មានសន្ទុះអតិថិជនគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT