“សែនផលយូណាយធីត” ក្រុមនៅឯទឹកដីត្បូងឃ្មុំ ក៏ទទួលបានឈុតឧបត្ថម្ភពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ សែនផលយូណាយធីត។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

សែនផលយូណាយធីត ជាក្រុមដែលបង្កើតឡើងបាន ២ ឆ្នាំហើយ រួចមានសមាជិកបែងចែកជា ២ ឈុត គឺឈុតយុវជនមាន ១៨ នាក់ និងឈុតធំមាន ១៦ នាក់ នេះជាបែបបទកីឡាតាមជនបទ “ភូមិមួយមានក្រុមកីឡាមួយ” ។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តត្បូងឃ្មុំ មានតំណាងក្រុម គឺលោក ស៊េន នូរី បានលើកឡើងយ៉ាងដូច្នោះថា៖

សូមលើកទឹកចិត្តឲ្យយុវជនទាំងអស់នាំគ្នាមកលេងកីឡា លេងកីឡាដើម្បីសុខភាព មិត្តភាព “រវល់ជាមួយកីឡាភ្លេចគ្រឿងញាន” ហើយឆន្ទៈនៃក្រុមទាំងមូលរបស់ពួកខ្ញុំ គឺនឹងបន្តខិតខំជំរុញយុវជនទាំងអស់នៅក្នុងភូមិអោយចូលចិត្តស្រលាញ់និងលេងបាល់ទាត់បន្ថែមទៀត។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាឯកសណ្ឋានដល់ក្រុមកីឡាយើងខ្ញុំក៏ដូចជាក្រុមកីឡាផ្សេងទៀត ហើយក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែមានការគាំទ្រច្រើន និងសូមអោយក្រុមការងារទាំងអស់ ជួបតែសុខភាពល្អ និងសុភមង្គលគ្រប់ៗគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT