Pep ​ប្រាប់​ក្រុម​៣ ដែល​អាច​ឈ្នះ Champions League ​ជាង​ខ្លួន

Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​នៅ​មិនទាន់​ហ៊ាន​និយាយ​ថា​ប្រជែង​យក​ពាន​បាន​ទេ ព្រោះ​នៅ​មាន​ក្រុម​ខ្លាំង​ជាង​នេះ​៣​ទៀត ដែល​មាន​ភាគរយ​ខ្ពស់។

ក្រុម​ខ្លាំង​ទាំង​បី​នោះ​រួម​មាន Real Madrid , Barcelona ​និង Juventus ​។ ហេតុផល​ដែល​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ទាំង​នៅ​អេស្ប៉ាញ និង​អាល្លឺម៉ង់ ​ហើយ​បច្ចុប្បន្ន​នៅ​អង់គ្លេស​ទៀត ​គិត​ដូច្នេះ​គឺ ដោយសារ​តែ​ក្រុម​ទាំង​៣​នេះ សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​មែនទែន​ក្នុង​ពាន​រង្វាន់​កម្រិត​អន្តរជាតិ​នេះ។ រួម​ជាមួយ​កីឡាករ​ពូកគេ​ក៏​សុទ្ធ​តែ​ល្អ ​ទៀត ​រឹតតែ​ធ្វើ​ឱ្យ​ឱកាស​លើក​ពាន​កាន់​តែ​ច្រើន។

ចំពោះ​ក្រុម Man City ​វិញ លោក Pep  ​គិត​ថា​អាច​នឹង​ប្រដេញ​បាន ប៉ុន្តែ​ភាគរយ​មិន​ច្រើន​ឡើយ។ នេះ​យោង​ទៅ​តាម ​កម្រិត​នៃ​ការ​លេង​លើ​ឆាក​អន្តរជាតិ​របស់​កីឡាករ​ខ្លួន៕ប្រភព៖ METRO

  • Pep ​ប្រាប់​ក្រុម​៣ ដែល​អាច​ឈ្នះ Champions League ​ជាង​ខ្លួន