គ្រួសារ Messi ​បាន​ហៅ​សម្ដី​របស់​លោក Maradona ​ថា​ជា​មនុស្ស​គ្មាន​ការ​អប់រំ

Maradona ​បាន​ដាក់​បន្ទុក​ទៅ​លើ Lionel Messi ​ថា​ជា​ប្រធាន​ក្រុម​គ្មាន​ទំនួល​ខុស​ត្រូវ ​មុន​ការ​ប្រកួត​ម្ដង​ៗ ​ចូល​បន្ទប់​ទឹក​មិន​តិច​ជាង​២០​​ដង​ទេ។

Maradona ជឿ​ជាក់​ថា Messi មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​អាហ្សង់ទីន​ឡើយ ព្រោះ​​​គេ​​ខ្វះ​ជំនាញ​​ផ្ទាល់ខ្លួន​ក្នុង​ការ​ជំរុញ​កូន​ក្រុម​ឲ្យ​ប្រឹង​ដូច​ខ្លួន។ ទន្ទឹម​គ្នា​នឹង​ការ​និយាយ​ដូច្នេះ ​ខាង​គ្រួសារ​របស់​កីឡាករ​លេង​នៅ​ក្លឹប Barcelona ​វិញ បាន​និយាយ​ថា​វីរបុរស​របស់​អាហ្សង់ទីន​ម្នាក់​នេះ ​ហាក់​ដូចជា​គ្មាន​ការ​អប់រំ​នោះ​ទេ និយាយ​ដោយ​ចិត្ត ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

រំលឹក​ថយ​ក្រោយ​បន្តិច​ថា Maradona ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០១០ ​ហើយ​គ្រា​នោះ Messi ​ក៏​ជា​កីឡាករ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ដែរ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT