ខន មករា តារាស័ក្ត៖ “បើស្រលាញ់បាល់ទាត់ ចូរអ្នកកុំបោះបង់ មិនយូរមិនឆាប់ នឹងអាចសម្រេចគង់ក្លាយជាការពិត”

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Never Win Futsal Team។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Never Win Futsal Team ជាក្រុមដែលបង្កើតឡើងបាន ៦ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ១០ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងខេត្តព្រះសីហនុ មានតំណាងក្រុម គឺលោក ខន មករា តារាស័ក្ក បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំមានសារផ្ញើដល់យុវជនជំនាន់ក្រោយ ប្រសិនជាស្រឡាញ់ ឬក៏ចូលចិត្តវិស័យបាល់ទាត់ សូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន ពោលត្រូវតែព្យាយាម ឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចក្ដីស្រមៃនោះ ថ្ងៃណាមួយក្ដីស្រមៃរបស់អ្នក និងក្លាយជាការពិតក្នុងពេលឆាប់ៗមិនខាន។

រួចបំណងប្រាថ្នាថ្ងៃអនាគត របស់ក្រុមបាល់ទាត់ខ្ញុំ គឺចង់ប្រមូលក្មេងៗ ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ ឲ្យបានមកចូលរួមជាមួយក្រុម ដើម្បីឲ្យពួកគេអាចមានឱកាសអភិវឌ្ឍខ្លួន ក៏ដូចជាជៀសឆ្ងាយពីគ្រឿងញៀនជា​អំពើដែលសង្គមស្អប់ខ្ពើម។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្នុងនាម ខ្ញុំជាប្រធានក្រុម ហើយតំណាងសមាជិកនៃក្រុមទាំងមូល ពិតជាសូមថ្លែងអំណរគុណដល់ 2MBET ដែលបានឧបត្ថម្ភ ដល់ក្រុមបាល់ទាត់របស់ខ្ញុំ ហើយពិតជាគាំទ្រពេញទំហឹងនូវសកម្មភាពមួយនេះ ឲ្យបន្តធ្វើការឧបត្ថម្ភជាពិសេសដល់ក្រុមបាល់ទាត់ខ្វះខាតតាមស្រុកភូមិ រួចក៏សូមជូនពរដល់ 2MBET ឲ្យកាន់តែរីកចម្រើន នូវគ្រប់ភារកិច្ចទាំងអស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT