Virgil van Dijk ខ្សែការពារសំខាន់ម្នាក់របស់ក្រុម Liverpool បានរងរបួស ត្រូវចាកចេញពីក្រុមជម្រើសជាតិហុល្លង់ភ្លាម ដើម្បីតាមដានជំងឺ។
កីឡាករសំខាន់ម្នាក់នេះហើយ ដែលជាខែលធំសម្រាប់ក្រុម Liverpool រដូវកាលនេះ។ ប្រសិនបើរូបគេរបួសខ្លាំង ត្រូវសម្រាកព្យាបាលនោះ ប្រាកដជាក្លាយជាក្ដីកង្វល់ធំសម្រាប់ក្រុមរបស់លោក Klopp ជាក់ជាមិនខាន។ ស្របពេលដែល Mohamed Salah ឯណោះវិញ ក៏ត្រលប់មកវិញដែរ ក្រោយពីរបួសពេលលេងឱ្យក្រុមជម្រើសជាតិអេហ្ស៊ីប។
សូមបញ្ជាក់ថាក្រុម Liverpool នឹងត្រូវលេងទល់ក្រុម Huddersfield នៅថ្ងៃសៅរ៍នេះ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។ បច្ចុប្បន្នពួកគេកំពុងប្រជែងពិន្ទុខ្លាំងជាមួយក្រុម Man City និង Chelsea ដោយមាន២០ពិន្ទុដូចគ្នា៕ប្រភព៖ dailymail