Koscielny ​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​បារាំង​ហើយ

ខ្សែ​ការពារ Laurent Koscielny ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បារាំង​ហើយ ក្រោយ​ពី​ញាំញី​ដោយ​របួស​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

កីឡាករ​របស់​ក្រុម Arsenal ​សុំ​ទោស​អ្នក​គាំទ្រ ​ដែល​មិន​អាច​ជួយ​បារាំង​នៅ World Cup 2018 ​នេះ ​ក្រោយ​ពី​រង​របួស​ជើង​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​វះ​កាត់ ​ពេល​ប៉ះ​ជាមួយ​ក្រុម Atletico Madrid ​ពាន​រង្វាន់ Europa League ​រដូវ​កាល​មុន។ យ៉ាងណាមិញ ​ក្រោយ​ពី​ឃើញ​បារាំង​ធ្វើ​បាន​ល្អ​នៅ World Cup ​ហើយ​ថែមទាំង​ឈ្នះ​ពាន​រង្វាន់​នេះ​ទៀត​នោះ ​រូបគេ​សប្បាយ​ចិត្ត ​និង​លែង​បារម្ភ​ទៀត​ហើយ។

Koscielny ​លេង​ឱ្យ​បារាំង​តាំង​ពី​ឆ្នាំ​២០១១ ​ដោយ​បង្ហាញ​ខ្លួន​បាន​៥១​ប្រកួត ​និង​រក​បាន​១​គ្រាប់​ផង​ដែរ ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្ដាល​នេះ៕ប្រភព៖ dailymail

  • Koscielny ​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​បារាំង​ហើយ