CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម នាគទឹកកក

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ នាគទឹកកក។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

នាគទឹកកក ជាក្រុមដែលបង្កើតឡើងបាន ៤ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ១៨ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម គឺលោក Mak Touch បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំមានសារខ្លះៗដើម្បីចែករំលែកដល់យុវជនពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ គឺចង់ឲ្យចូលរួមជួយលើកស្ទួយកីឡាបាល់ទាត់ជាតិរបស់យើងឱ្យកាន់តែខ្លាំងបន្ថែមទៀត ហើយនាំគ្នាងាកមកលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព មិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមមិនទទួលស្គាល់”។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ខ្ញុំបាទ និងក្រុមកីឡាករបាល់ទាត់ទាំងអស់គ្នា សូមថ្លែងអំណរអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់នូវឈុតសម្លៀកបំពាក់កីឡា ដល់ក្រុមរបស់ខ្ញុំ រួចក៏សូមជូនពរក្រុមការងារឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT