តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ កូនខ្មែរលីមីតធីត។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
កូនខ្មែរលីមីតធីត ជាក្រុមដែលបង្កើតឡើងបាន ៥ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ៤៣ នាក់ ដោយក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម គឺលោក ឌឹម រីនដា បានលើកឡើងយ៉ាងដូច្នោះថា៖
“ក្រុមយើងខ្ញុំ សូមផ្ញើសារដល់យុវជនទាំងអស់ ឲ្យនាំគ្នាចូលរួមលេងកីឡា ជាពិសេសកីឡាបាល់ទាត់ ព្រោះវាអាចជួយឲ្យយើងទទួលបានសុខភាពល្អ រួចក៏ត្រូវនិយាយថា ទេ ចំពោះការប្រើប្រាស់គ្រឿងញៀន”។
តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
“នាមខ្ញុំជាប្រធានក្រុមសូមជំនួសមុខឲ្យកីឡាករនៃក្រុម កូនខ្មែរលីមីតធីត ទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងធំធេងដល់ ក្រុមហ៊ុន 2MBET ដែលបានផ្ដល់ឯកសណ្ឋានជូនក្រុមយើងខ្ញុំ ហើយសូមជូនពរឲក្រុមហ៊ុននិងក្រុមការងារទាំងអស់មានសុខភាពល្អនិងសម្រេចរាល់គ្រប់ភារកិច្ច”៕