ខ្សែប្រយុទ្ធ Lukaku កំពុងរងការរិះគន់ជាខ្លាំងចំពោះទម្រង់លេងរបស់ខ្លួននៅក្លឹប Manchester United ក្រោយពីខកខានរកគ្រាប់បាល់ជួយក្រុមឈ្នះយូរមកហើយ។
ទន្ទឹមគ្នានឹងការរិះគន់នេះដែរ កីឡាករបែលហ្សិករូបនេះបាននិយាយចំពោះរឿងចាកចេញពី Old Trafford វិញ កាលពីម្សិលមិញ។ Lukaku បានបង្ហើបថារូបគេនៅតែមានឱកាសបានលេងជាមួយ Cristiano Ronaldo ដដែល ប្រសិនណាបើទៅលេងនៅ Juventus ។ ខណៈដែលរឿងនេះ ពិតជាអាចកើតមានឡើង ហេតុអ្វីអ្នកគ្រប់គ្នាមិននឹកស្មានដល់?
អតីតកីឡាករ Everton ផ្លាស់មកលេងនៅ Man Utd កាលឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន៧៥លានផោន។ នៅរដូវកាលដំបូង រូបគេធ្វើបានល្អ និងមិនរងការរិះគន់ឡើយ ប៉ុន្តែរដូវកាលនេះវិញ ក្រោយពីលេងបាន១១ប្រកួតរកបានតែ៤គ្រាប់ មានអ្នកគាំទ្រជាច្រើនកំពុងដាក់បន្ទុកលើរូបគេជាខ្លាំង៕ប្រភព៖ dailymail