បន្តដល់ខេត្តកំពង់ស្ពឺ CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Black Star FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Black Star FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Black Star FT ជាក្រុមដែលបង្កើតឡើងបាន ៤ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ៣២ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តកំពង់ស្ពឺ មានតំណាងក្រុម គឺយុវជន ទូច ម៉េងលាង បានលើកឡើងយ៉ាងដូច្នោះថា៖

“ក្រុមយើងខ្ញុំ សូមផ្ញើសារដល់យុវជនទាំងអស់ ឲ្យនាំគ្នាចូលរួមលើកស្ទួយនៅវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា និងចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព ប្រសើរជាជាងយកពេលវេលាដែលយើងទំនេរពីការសិក្សាឬការងារ ទៅប្រព្រឹត្តិនូវអំពើដែលសង្គមស្អប់ខ្ពើម”។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“នាមខ្ញុំជាប្រធានក្រុមសូមជំនួសមុខឲ្យកីឡាករ Black Star FT ទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងធំធេងដល់ ក្រុមហ៊ុន 2MBET ដែលបានផ្ដល់ឯកសណ្ឋានជូនក្រុមយើងខ្ញុំ ហើយសូមជូនពរឲក្រុមហ៊ុននិងក្រុមការងារទាំងអស់មានសុខភាពល្អនិងសម្រេចរាល់គ្រប់ភារកិច្ច”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT