ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿងពីការប្រកួតពានរង្វាន់ Trophee L’Equipe ។
ពានរង្វាន់ខាងលើបានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមកីឡាកម្ពុជាដណ្ដើមបានមេដាយមាសដល់ទៅ៣គ្រឿងឯណោះ។ ដោយ៣គ្រឿងនោះរកបានដោយខាងនារីទាំងអស់ គឺ វិញ្ញាសាឯកត្តជន, វាយគូ ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់។ ក្រុមកីឡាការិនីកម្ពុជារួមមាន កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា។ ដោយឡែកសម្រាប់ផ្នែកបុរសវិញ រកបានមេដាយប្រាក់២គ្រឿងផងដែរ លើវិញ្ញាសារ៣ដូចគ្នា។
សូមបញ្ជាក់ថាការប្រកួត Trophee L’Equipe នៅបារាំងនេះ គឺជាព្រឹត្តិការណ៍ធំមួយ ដែលគេយកតែអ្នកធ្លាប់ឈ្នះមេដាយមាសពិភពលោកទៅប្រកួតប៉ុណ្ណោះ។ នៅតំបន់អាស៊ីទាំងមូល គេជ្រើសតែ២ប្រទេសប៉ុណ្ណោះ គឺកម្ពុជា និងថៃ៕