Empire of Eagle FT ដាក់គោលដៅប្រមូលយុវជនអាយុ ១៥ ឆ្នាំឡើង ឲ្យងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Empire of Eagle FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Empire of Eagle FT ជាក្រុមដែលបង្កើតឡើងនៅថ្ងៃទី ១ មិនា ឆ្នាំ ២០២០ រួចមានសមាជិកសរុបចំនួន ៤០ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម គឺលោក មាស តុលា បានលើកឡើងយ៉ាងដូច្នោះថា៖

“ការបង្កើតក្រុមនេះឡើង គឺមានគោលបំណងចង់ប្រមូលយុវជនដែលមានអាយុពី ១៥ ឆ្នាំឡើង ឲ្យងាកមកលេងកីឡា ហើយជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗដែលសង្គមជាតិមិនត្រូវការ និងជួយលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើនខ្លាំងដូចប្រទេសជិតខាងក្នុងតំំបន់អាស៊ាន”។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“សម្រាប់ខ្ញុំ និងសមាជិកក្នុងក្រុមកីឡាបាល់ទាត់ Empire of Eagle Football Team សូមថ្លែងអំណរអគុណចំពោះក្រុមហ៊ុន ហើយជូនពរអោយ 2MBET មានភាពលូតលាស់រីកម្រើនទៅមុខជានិរន្តរ៍ ដើម្បីជាចំណែកអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាអោយកាន់តែរីកចម្រើនឆ្ពោះទៅមុខទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT