Pacquiao សង្ឃឹមថាបានវៃជាមួយ Floyd ម្ដងទៀតនៅចុងឆ្នាំនេះ

កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao មានបំណងចង់ប្រកួតជាមួយកីឡាករចូលនិវត្តន៍ Floyd Mayweather ម្ដងទៀតនៅចុងឆ្នាំនេះ ក្រោមលក្ខខណ្ឌច្បាប់នៃការតាំងពិព័រណ៍។

នេះមិនមែនជាលើកទី១ឡើយដែល Pacquiao ចង់ឡើងប្រកួតជាមួយ Floyd ម្ដងទៀត ក្រោយពីរូបគេបរាជ័យម្ដងកាលពីឆ្នាំ២០១៥កន្លងទៅ។ តែការព្យាយាមទាំងអស់នោះ ត្រូវបានបដិសេធពីសំណាកក្រុមការងាររបស់ Floyd ហើយរហូតមកដល់ពេលនេះកីឡាករអាមេរិកក៏បានចូលនិវត្តន៍ថែមទៀត។ ដូច្នេះការប្រកួតម្ដងទៀតកាន់តែពិបាកទៅហើយ។

ដោយឡែកនៅពេលនេះក៏មានដំណឹងថាភ្នាក់ងារទីផ្សាររបស់កីឡាករទាំងពីរកំពុងចរចាគ្នាហើយ។ ដោយពួកគេចង់ឱ្យមានការប្រកួតរវាង Pacquiao និង Floyd ម្ដងទៀត។ ដោយការប្រកួតម្ដងទៀតនោះ ប្រើក្បួន exhibition rules ចាញ់ឬឈ្នះ នឹងមិនប៉ះពាល់កំណត់ត្រារបស់ពួកគេទាំងពីរឡើយ។ ប្រសិនបើការចរចាត្រូវគ្នា ការប្រកួតអាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២២ខាងមុខនេះ៕​​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT