ប្រកួតមិត្តភាពក្នុងឆ្នាំ ២០១៨ មុនក្រុមទាំងពីរជួបគ្នា សិង្ហបុរី មានស្ថិតិល្អជាងកម្ពុជា

គ្រាដែលការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ គេហទំព័រ CTS-Sport សូមរំលឹកជូននូវស្ថិតិនៃការប្រកួតមិត្តភាពកន្លងមករបស់ក្រុមទាំងពីរ ។ប្រកួតមិត្តភាពរបស់កម្ពុជា ក្នុងឆ្នាំ ២០១៨៖
-ថ្ងៃទី ២១ ខែ មីនា ឈ្នះ ឡាវ ១-០ (ក្រៅទឹកដី)
-ថ្ងៃទី ១០ ខែ កញ្ញា ចាញ់ ម៉ាឡេស៊ី ១-៣ (ក្នុងទឹកដី)
-ថ្ងៃទី ១២ ខែ តុលា ស្មើ ទីម័រខាងកើត ២-២ (ក្នុងទឹកដី)

 

ប្រកួតមិត្តភាពរបស់សិង្ហបុរី ក្នុងឆ្នាំ ២០១៨៖
-ថ្ងៃទី ២៣ ខែ មីនា ឈ្នះ ម៉ាល់ឌីវ ៣-២ (ក្នុងទឹកដី)
-ថ្ងៃទី ៧ ខែ កញ្ញា ស្មើ ម៉ារីធឺស (Mauritius) ១-១ (ក្នុងទឹកដី)
-ថ្ងៃទី ១១ ខែ កញ្ញា ឈ្នះ ហ្វីជី ២-០ (ក្នុងទឹកដី)
-ថ្ងៃទី ១២ ខែ តុលា ឈ្នះ ម៉ុងហ្គោលី ២-០ (ក្នុងទឹកដី)

សម្រាប់ក្រុមទាំងពីរ ធ្លាប់ជួបគ្នាចុងក្រោយបង្អស់នៅពហុកីឡដ្ឋានជាតិ គឺកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦ ដែលកាលនោះកម្ពុជា បានយកឈ្នះ សិង្ហបុរី ២ ទល់នឹង ១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT