ឆ្លៀតពីការសិក្សា ក្រុមតូច VG FT ដាក់​គោលដៅ​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​ការ​ប្រកួត​យកពាន​រង្វាន់​

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ VG FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

VG FT ជាក្រុមដែលបង្កើតឡើងរយៈពេលជាង ៦ ឆ្នាំមកហើយ រួចមានសមាជិកសរុបចំនួន ២៣ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម គឺយុវជន ស៊ុន ស័ក្តិសីហា បានលើកឡើងយ៉ាងដូច្នោះថា៖

“គោលបំណងនៃការបង្កើតក្រុមនេះឡើងគឺពួកយើងមានគោលដៅរួមគ្នាតែមួយ គឺចង់ឲ្យយុវជនទាំងអស់ងាកមកលេងកីឡា ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព សាមគ្គីភាព ហើយគោលដៅធំរបស់ក្រុមពួកយើងគឺ ចង់អភិវឌ្ឍខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ណាមួយនាថ្ងៃខាងមុខ ទន្ទឹមនេះ ខ្ញុំបាទតំណាងឲ្យក្រុម VG FT សូមសំណូមពរឲ្យយុវជនទាំងអស់គ្នា ឆ្លៀតពេលទំនេរពីការសិក្សា ក៏ដូចជាការងារ មកចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ហើយកីឡានេះទៀតសោតក៏នាំមកនូវ សុខភាព វិន័យ និងសេចក្តីថ្លៃថ្នូរ”។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានកីឡាយ៉ាងស្រស់ស្អាត ដល់ក្រុមយើងខ្ញុំ និងសូមជូនពរឲ្យក្រុមហ៊ុន ទទួលបានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនឡើងបន្ថែមទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT