CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម DEER Finder

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ DEER Finder។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

DEER Finder ជាក្រុមដែលបង្កើតឡើងបាន ៦ ខែមកហើយ រួចមានសមាជិកសរុបចំនួន ១៨ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក ឡៅ ប៊ុនឡុង បានលើកឡើងយ៉ាងដូច្នោះថា៖

“ក្នុងនាមខ្ញុំជាអ្នកលេងបាល់ទាត់មួយរូប ខ្ញុំចង់អោយថ្នាលយុវជនគ្រប់រូបមានឆន្ទៈខិតខំ ឬហ្វឹកហាត់លើទីលានអោយបានទៀងទាត់ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ហើយចំពោះឆន្ទៈរបស់ក្រុមយើងទាំងមូលវិញ គឺដើម្បីចង់លើកស្ទួយកីឡានៅប្រទេសរបស់យើង ស្របពេលដែលក្រុមខ្ញុំក៏កំពុងអភិវឌ្ឍសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកយើងសន្យាថានឹងធ្វើអោយបានល្អជាងនេះបន្ថែមនាពេលទៅមុខ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ក្នុងនាមពួកយើងជាក្រុម DEER Finder ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្តម្ភដល់ពួកយើង យើងខ្ញុំសូមជូនពរដល់ក្រុមការងារទាំងអស់អោយជួបប្រទះតែសេចក្តីសុខនិងភាពរីកចម្រើនអភិវឌ្ឍន៍ទៅមុខ ជាពិសេសនោះសូមអោយ 2MBET មានអតិថិជនកាន់តែច្រើនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT