CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមម្លប់មៀន FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ម្លប់មៀ​ន FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ម្លប់មៀ​ន FC ជាក្រុមដែលបង្កើតឡើងអស់រយៈពេលជិត ២ ឆ្នាំហើយ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក ជុំ​ សម្បត្តិ បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ឲ្យយុវជនទាំងអស់ព្យាយាមខិតខំសិក្សារៀនសូត្រ និងប្រើពេលទំនេរ ឆ្លៀតមកលេងកីឡាបាល់ទាត់ ជាជាងទៅធ្វើឬប្រព្រិត្តទង្វើ ក៏ដូចជាសកម្មភាពណាមួយអត់ប្រយោជន៍ ឬអាចប៉ះពាល់ដល់សង្គម ខូចអនាគតខ្លួនឯង ហើយសំរាប់ផែនការក្រុមទាំងមូលរបស់ពួកយើង គឺកីឡាផ្សារភ្ជាប់នឹងសុខភាព ហើយបើអាចមានពានសប្បុរសធម៌ យើងក៌ចង់ចូលរួមផងដែរ ដើម្បីជំរុញលើកស្ទួយនិងបំផុសដល់វិស័យកីឡាបន្ថែមទៀត”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ពូកយើងពិតជារីករាយខ្លាំងណាស់ដែលបានទទួលបានការឧបត្ថមនូវឈុតកីឡាដល់ក្រុមយើងខ្ញុំ យើងសូមថ្លែងអំណរគុណក៎ដូចជាអរគុណដល់ក្រុមហ៊ុន 2MBET និងជូនពរឲ្យមានអ្នកគាំទ្រកាន់តែច្រើនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT