ការបោះឆ្នោតដោយអ្នកគាំទ្រ ក្នុងការស្វែងរកអ្នកឈ្នះ Ballon d’Or នៅឆ្នាំនេះ ត្រូវបានដកចេញវិញហើយ ក្រោយពីខ្សែប្រយុទ្ធ Lionel Messi ទទួលបានសំឡេងគាំទ្រច្រើនជាងគេ។Messi មិនទទួលបានពានរង្វាន់កិត្តិយសអ្វីសោះ សម្រាប់រដូវកាលនេះទាំងនៅតំបន់អឺរ៉ុប និងពានរង្វាន់ផ្ទាល់ខ្លួនរបស់ FIFA ។
យ៉ាងណាមិញ Ballon d’Or វិញ ដំបូងឡើយគេក៏គិតថា Messi អាចឈ្នះដែរ ប៉ុន្តែចំពោះការបោះឆ្នោតដោយអ្នកគាំទ្រវិញ កីឡាករអាហ្សង់ទីនរូបនេះ បែរជាទទូលបានការគាំទ្រច្រើនជាងគេទៅវិញ។
ដោយសារតែដូច្នេះហើយ ការបោះឆ្នោតនោះត្រូវបានអ្នករៀបចំ Ballon d’Or ប្រកាសដកចេញវិញបាត់ទៅហើយ។ មុនការដកចេញនោះ គឺ Messi ទទួលបានដល់៤៨% ឈរលើគេ។ អ្នកទី២ គឺ Mohamed Salah ទទួលបាន៣១% និងអ្នកទី៣គឺ Cristiano Ronaldo ទទួលបាន៨%។ សូមបញ្ជាក់ថាការបោះឆ្នោតដែល Ballon d’Or ដកចេញនេះ ធ្វើឡើងនៅលើបណ្ដាញសង្គម៕ប្រភព៖ Marca