ក្លឹប Real Madrid មានគម្រោងបន្ថែមខ្សែការពារនៅតំបន់កណ្ដាលរបស់ខ្លួន ដើម្បីការពារខ្លាចក្រែង Sergio Ramos ឬ Varane របួសទៅ អត់មានអ្នកជំនួស។តំបន់កណ្ដាលនេះ ក្លឹប Real Madrid មានអ្នកជំនួសពីរនាក់ហើយគឺ Nacho Fernandez and Jesus Vallejo ប៉ុន្តែបើមើលជាក់ស្ដែងទៅ គឺសមត្ថភាពរបស់កីឡាករទាំងពីរនាក់នៅមានកម្រិតនៅឡើយ មិនទាន់អាចដាក់លេងក្នុងប្រកួតសំខាន់ៗបានឡើយ។
ដូច្នេះហើយ ទើបបានជាក្រុម Real Madrid ព្យាយាមទិញកីឡាករនៅតំបន់នេះ តាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែមិនបានសម្រេចឡើយ។
នៅរដូវកាលមុននេះ ក្រុមការពារតំណែងជើងឯក UEFA Champions League ចង់ទិញយកកីឡាករ៣នាក់ឯណោះគឺ Jose Gimenez, Lucas Hernandez និង Samuel Umtiti ប៉ុន្តែការផ្ទេរមិនបានសម្រេចឡើយ។ ហេតុដូចនេះហើយ ទើបបានជាពួកគេត្រូវរង់ចាំដល់រដូវកាលក្រោយ ឬខែមករាខាងមុខ ដើម្បីស្វែងរកកីឡាករបន្ថែមទៀត៕ប្រភព៖ DailyMail